ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 098414031/ 0765555419

Sunday, November 30, 2025

អ្នកសេដ្ឋកិច្ចក្រៅប្រពន្ធ័ រាប់ពាន់នាក់ បានចូលរួមយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តកណ្តាល..

 

ពិធីនេះបានធ្វើឡើង នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា នៅបរិវេនសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យា សាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ និងជាប្រធានគណៈកម្មការសម្របសម្រួល ទៅលើកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) និងវត្តមាន ឯកអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល។

បើតាមឧកញ៉ា សាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព សមាជិកគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាប្រធានសមាគម សហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងក្នុងនាមសមាជិកគណៈកម្មាធិការ សម្រប សម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្នាក់ដឹក នាំក្រុមប្រឹក្សាភិបាល គណៈ កម្មការប្រតិបត្តិ សមាជិក សមាជិកា និងអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ដែលជា សហគ្រាសធុនមីក្រូ កម្មករ- និយោជិត និងបុគ្គល ស្វ័យនិយោជន៍ . ថាខេត្តកណ្តាល គឺជាខេត្ត-ក្រុងទី៧ នៃយុទ្ធនាការផ្សព្វផ្សាយ ការចុះឈ្មោះតាមថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋ កិច្ចក្រៅប្រព័ន្ធ  ដែលលើកទី១ នៅរាជធានីភ្នំពេញ។ លើកទី២ នៅខេត្តបាត់ដំបង។ លើកទី៣ នៅខេត្តសៀមរាប លើកទី៤ នៅខេត្តកំពង់ស្ពឺ , លើកទី៥ នៅខេត្តកំពង់ធំ  លើកទី៦ នៅខេត្តតាកែវ និងលើកទី៧ នៅខេត្តកណ្តាលនេះ។

បើតាមឧកញ៉ា សាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព សម្រាប់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះដែរ  សមាគមបានជួយសម្រប សម្រួលការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធតាមថ្នាលឌីជីថល ជូន សហ គ្រាសធុនមីក្រូ កម្មករ-និយោជិត និងបុគ្គលស្វ័យនិយោជន៍ នៅតាមរាជធានី-ខេត្ត។ ក្នុងន័យនេះបណ្ឌិត ឡី សុភាព បានអំពាវនាវ បងប្អូនទាំងអស់គ្នា ចូលរួមចុះឈ្មោះ និងផ្សព្វផ្សាយ បន្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យបានចុះ ឈ្មោះតាមរយៈថ្នាលឌីជីថលចុះ ឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានច្រើនឡើង។ សំរាប់ក្រុមគោលដៅសម្រាប់ការចុះឈ្មោះនេះ រួមមានសហគ្រាសធុនមីក្រូ កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ កម្មករ-និយោជិតម្តងម្កាល និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬ ការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ឯកឧត្តមរដ្ឋមន្ត្រី  ហែម វណ្ណឌី
បានពន្យល់អំពីអត្ថប្រយោជន៍នៃការចុះឈ្មោះ ដែលរួមមានដូចជា ការទទួលបានអត្តសញ្ញាណច្បាស់លាស់ លទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ អត្ថប្រយោជន៍ របបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញ សេវាគាំពារសង្គមការលើកលែងកាតព្វកិច្ចពន្ធនិងការអនុគ្រោះពន្ធជាដើម។ 

ទន្ទឹមនឹងនោះ អត្ថប្រយោជន៍ថ្មីៗ ត្រូវបានបន្តរៀបចំជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ  ដូចជាការធានារ៉ាប់រងអាយុជីវិតសម្រាប់គ្រោះថ្នាក់បុគ្គលជាក្រុម ពីក្រុមហ៊ុន មែនញ៉ូឡាយ (Manulife), បណ្ណជំនួយថវិកា ចំនួន១លានរៀល ពីមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី“តេជោ” សម្រាប់សហគ្រាសធុនមីក្រូ ចាប់យកដំណោះស្រាយ ការបណ្តុះបណ្តាល និងការប្រឹក្សាផ្នែកឌីជីថលសម្រាប់អាជីវកម្ម។ ជាមួយនេះ មូលនិធិអភិវឌ្ឍន៍ជំនាញក៏កំពុងរៀបចំកញ្ចប់អត្ថប្រយោជន៍ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនឹងត្រូវប្រកាសនៅពេលខាងមុខផងដែរ៕


 





















 


Monday, November 24, 2025

ក្លិនក្រអូប ជំរុញអារម្មណ៍សិ.ច

 


 ក្លិនក្រអូប មានឥទ្ធិពលចំពោះអារម្មណ៍សិច ដូច្នេះនារីដែលចង់ឱ្យសិចរោលរាលឡើង ត្រូវយកចិត្តទុកដាក់ដល់ក្លិនខ្លួនឱ្យក្រអូប ដែលអាចធ្វើឱ្យបុរសជាគូស្នេហ៍ ឬស្វាមី ឈ្លក់វង្វេងនឹងអ្នក ព្រមទាំងជួយដាស់អារម្មណ៍សិចផងដែរ…។

ទោះបីជាការនិយមចូលចិត្តរឿងភាពក្រអូប ខុសប្លែកគ្នា តែកុំបារម្ភ ក្លិនក្រអូប អាចបង្កើតបាន មិនថាជាការថែទាំបន្ទប់ដេកឱ្យបានល្អ និងការសម្អាតកាយឱ្យបានស្អាត ជាមួយនឹងការប្រើទឹកអប់ ជាដើម សុទ្ធតែអាចជួយជំរុញអារម្មណ៍ផ្លូវភេទបាន។

សាងក្លិនកាយក្រអូប មុនពេលចាប់ផ្តើមឆាកស្នេហាលើគ្រែ ៖

ក្លិនកាយក្រអូប និងសក់ក្រអូប ទន់រលាស់ គួរឱ្យចង់ស្រូប និងចង់ប៉ះ ជាចំណុចសំខាន់ដំបូង ដែលអ្នកគួរយកចិត្តទុកដាក់ក្នុងកិច្ចកម្មលើគ្រែ។ អ្នកអាចបន្ថែមភាពក្រអូប ដោយការដុសធ្មេញ ងូតទឹក ដុសសាប៊ូក្រអូប កក់សក់ឱ្យស្អាត ជួយឱ្យកាយរបស់អ្នកមានក្លិនក្រអូប ដោយមិនបាច់បាញ់ទឹកអប់ក៏បាន។

•  កម្ចាត់ក្លិនមិនល្អនៅចំណុចកំបាំង ៖

ពិនិត្យរាងកាយគ្រប់កន្លុកកន្លៀត ទាំងនៅចំណុចចំហ និងចំណុចកំបាំង ត្រូវប្រាកដក្នុងចិត្តថា មិនមានក្លិនមិនល្អ ជាពិសេស ក្លិននៅទីកំបាំង ដូចជាក្លៀក និងបរិវេណអវយវៈភេទ។ នេះជាចំណុចសំខាន់ដែលអ្នកគួរយកចិត្តទុក- ដាក់ មើលថែឱ្យបានល្អ ដោយធ្វើការសម្អាតដោយសាប៊ូឱ្យបានស្អាតជានិច្ច មុនពេលចាប់ផ្តើមការរួមរ័កស្នេហា តែបើនៅតែមានក្លិនខ្លាំងមិនបាត់ គួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីរកវិធីដោះស្រាយដែលសុវត្ថិភាពចំពោះសុខភាព។

•  ប្រយ័ត្នក្លិនមាត់ និងខ្យល់ដង្ហើម ៖

បុរសភាគច្រើនចូលចិត្តថើបបឺតមាត់ ជញ្ជក់រសជាតិស្នេហ៍ពិតៗ ដូច្នេះអ្នកគួរប្រយ័ត្នរឿងក្លិនមាត់ និងខ្យល់ដង្ហើម កុំឱ្យមានក្លិនមិនល្អ ដែលនាំឱ្យខូចអារម្មណ៍របស់បុរសជាដៃគូ។

•  រៀបចំបន្ទប់ដេក ឱ្យក្លាយជាវិមានស្នេហ៍ ៖

រៀបចំបន្ទប់ដេករបសអ្នកឱ្យមានសណ្តាប់ធ្នាប់ និងស្អាត ទាំងស្រោមពូក ខ្នើយ ភួយ រួមទាំងបរិយាកាសក្នុងបន្ទប់ ត្រូវមានភាពល្អស្អាតស្រស់ស្រាយ ដោយបន្ថែមក្លិនក្រអូបនៃទៀនក្រអូប ឬធូបក្រអូប ឬក្លិនទឹកអប់ ព្រោះអានុភាពនៃក្លិនក្រអូប ជួយជំរុញអារម្មណ៍ភេទ ឱ្យរោលរាលឡើង៕ នគរធំ

ពេជ្រ សោភា ៖ថានៅតែគ្មានផែនការណ៍ទិញRolls Royce



 ភ្នំពេញ៖ ពេជ្រ សោភា បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថានៅឆ្នាំ២០២២ នេះនាងនៅតែគ្មានគម្រោងទិញរថយន្ដលំដាប់សេដ្ឋីម៉ាកRolls Royce ជិះឡើយ។ចំពោះមូលហេតុវិញត្រូវបានតារាវ័យ៣៩ឆ្នាំរូបនេះថាមកពីនាងមិនដឹងថាទិញហើយត្រូវជិះទៅណា អីចឹងខ្ជិល ព្រោះរាល់ថ្ងៃនាងមានរថយន្ដម៉ាកផ្សេងៗពីនេះក៍អត់សូវបានជិះកម្សាន្ដដូចគេដែរ គឺទៅតែច្រៀងមកផ្ទះវិញចឹងនាងអត់មានតម្រូវការទិញឡានមួយនេះឡើយ ម្យាងរថយន្ដដែលនាងទិញគឺទាល់តែស្រលាញ់ដែរបានចំណាយលុយយកវាមកជិះ។

ថ្វីត្បិតតែពេជ្រ សោភា ថាមិនមានភាពចាំបាច់ក្នុងការទិញRolls Royce មកជិះឲ្យផ្អើលមេឃក្ដី ប៉ុន្ដែពេលនេះសោភា មានរថយន្ដទំនើបៗជាច្រើនគ្រឿងរួចជាស្រេចទៅហើយ ក្នុងនោះមានដូចជាPorsche, Mercedes-Benz ,Audi, Bmw ,Range Rover និងMercedes ជាដើម។សោភា ក៍រស់នៅយ៉ាងសុខសាន្ដតាមរយៈការមានផ្ទះវីឡារប្រណិតតែនាងហាក់បាក់មុខបន្ដិចព្រោះកាលពីថ្ងៃទី១៨ខែមិថុនា ពេលដែលនាងទៅចូលរួមមង្គលការកូនអ្នកនាងគង់ សុជាតិ នោះនាងត្រូវបានបុរសម្នាក់រិះគន់ថាខ្លួនជាតារាល្បីតែទៅចូលរួមកម្មវិធីគេអត់ចេះពាក់មាស ពេជ្រ គ្រឿងអលង្ការដូចគេសោះ ហើយបើអត់អីចឹងម៉េចក៍មិនខ្ចីគេពាក់សិនទៅ?

ពេជ្រ សោភា និយាយលាយឡំសំណើចថាតាមពិតគ្រឿងអលង្ការទាំងនោះនាងក៍មានដូចគេដែរ តែនាងថាតាំងពីដើមមកនាងមិនមានទម្លាប់ពាក់គ្រឿងទាំងនោះចូលកម្មវិធីគេទេ ព្រោះតែមានអារម្មណ៍ថាមិនដឹងជាពាក់ធ្វើអី?ដូចមានអារម្មណ៍ទើសៗ ចឹងហើយមិនថាតែកម្មវិធីមង្គលការទេគឺកម្មវិធីអ្វីក៍នាងអត់សូវប្រើគ្រឿងអលង្ការច្រើនដែរ ហើយចង់អ្នកណាថាអីក៍តាមចិត្តចុះ។

ពេជ្រ សោភា បានបំបែកឯតទគ្គកម្មតាមរយៈការថតស្ពតពាណិជ្ជកម្មមួយស៊ីថ្លៃដល់ទៅ៣០ម៉ឺនដុល្លារកាលពីចុងខែធ្នូឆ្នាំ២០២១ ហើយពេលនេះនាងក៍នៅតែស្ថិតក្នុងចំណោមតារាជូរមុខគេនៅហង្សមាសដែលត្រូវប៉ាន់កើបលុយធំពីស្ពតពាណិជ្ជកម្មធំៗជារៀងរាល់ឆ្នាំដែរ។យ៉ាងណាសោភា ដែលកាន់គ្រីស្ទានរយៈពេល២៥ឆ្នាំទៅហើយនោះនាងគ្មានដំណឹងចូលរោងការជាលើកទី២នោះទេ ក្រោយភ្ជាប់ស្នេហ៍ថ្មីរយៈពេលជាង៧ខែមកនេះ។

គូរបញ្ជាក់ថាគិតត្រឹមឆ្នាំ២០២២នេះ តារាដែលជិះRolls Royce មានដូចជាលោកព្រាប សុវត្ថិ,ខែម ប៊ុនថៃ និងខៀវ សានសាណា ជាដើម៕

ព័រទុយហ្គាល់ ​ជួបអូទ្រីស ​វគ្គផ្ដាច់ព្រ័ត្រ ពាន​រង្វាន់ FIFA U-17 World Cup ឆ្នាំ២០២៥!

ក្រុមបាល់ទាត់​ជម្រើសជាតិព័រទុយហ្គាល់ អាយុក្រោម ១៧ឆ្នាំ នឹង​ត្រូវ​ជួប ក្រុម​យុវជន​អាយុក្រោម ១៧ឆ្នាំអូទ្រីសនៅ​វគ្គផ្ដាច់ព្រ័ត្រ ពាន​រង្វាន់ FIFA U-17 World Cup ឆ្នាំ២០២៥ ខណ:ក្រុម​យុវជន​អាយុក្រោម ១៧ឆ្នាំប្រេស៊ីល ជួប​អ៊ីតាលី ដណើម​ចំណាត់​ច្នាក់​លេខ៣។

មុន​ឡើង​មក​កាន់​វគ្គផ្ដា់ព្រ័ត្រ ក្រុមបាល់ទាត់​ជម្រើសជាតិព័រទុយហ្គាល់ អាយុក្រោម ១៧ឆ្នាំ បាន​យក​ឈ្នះ​ប្រេស៊ីល ដោយ​បាល់​កាត់​សេចក្ដី ១១ម់ែត្រ ក្នុង​លទ្ធផល​៦-៥ បន្ទាប់​ពី​ស្មើ​គ្នា ០-០ ពេញ​៩០នាទី ស្របពេល​អូទ្រីស បាន​យក​ឈ្នះអ៊ីតាលី ២-០។

ដូច​នេះ​សម្រាប់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ដណ្ដើម​ជើង​ឯក និង​ចំណាត់​ថ្នាក់​លេខ៣ ពាន​រង្វាន់ FIFA U-17 World Cup ឆ្នាំ២០២៥ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៧ វិច្ឆិកា នៅ​ទឹក​ដី​នៃប្រទេស​កាតា ចាប់​ពី​ម៉ោង ៣:៣០នាទីតទៅ។

ព្រឹត្តិការណ៍​ប្រកួត​ ពាន​រង្វាន់ FIFA U-17 World Cup ឆ្នាំ២០២៥ មាន ៤៨ប្រទេស ជ្រើសចេញពី ៦តំបន ជុំវិញ​ពិភព​លោក ដើម្បីរក​ក្រុម​ខ្លាំង​ ៣២ក្រុម ឡើង​ទៅកាន់​វគ្គ Knockout stage ខណ:ការប្រកួត​នឹង​ចាប់​ពី​ថ្ងៃទី៣ រហូត​ដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើ​រក​ឃើញ​ម្ចាស់​ជើង​ឯក នៅ​ទឹក​ដី​ប្រទេស​កាតា។


គួរបញ្ជាក់ថា ពាន​រង្វាន់ FIFA U-17 World Cup បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ១៩៨៥ ដោយ​ក្រុម​ជម្រើសជាតិ​នីហ្សេរីយ៉ា អាយុក្រោម ១៧ឆ្នាំ ឈ្នះជើង​ច្រើន​ជាងគេ ៥លើក (១៩៨៥, ១៩៩៣, ២០០៧, ២០១៣, ២០១៥) ប្រេស៊ីល ៤លើក (១៩៩៧, ១៩៩៩, ២០០៣, ២០១៩) ហ្គាណា ២លើក (១៩៩១, ១៩៩៥) មុិកសុិក ២លើក (២០០៥, ២០១១) និងអាល្លឺម៉ង់ បារាំង សហភាពសូវៀត អារ៉ាប៊ីសាអូឌីត ស្វីស និង​អង់គ្លេស បាន១លើកដូចគ្នា៕

ឯកឧត្តម ស សុខា ៖ ការប្រកួតបាល់ទាត់នេះ ជួយឲ្យមានសាមគ្គីជាតិ និងជាចលករនាំឲ្យកីឡាជាតិរីកចម្រើន

ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានថ្លែងថា ៖ “ខ្ញុំសង្ឃឹមថាតាមរយៈការប្រកួតបាល់ទាត់នៅពេលនេះ នឹងធ្វើឱ្យប្អូនៗ ក្មួយៗបានស្គាល់គ្នា ហើយចេះរាប់អានគ្នា បង្កើនមិត្តភាព សាមគ្គីភាព ដែលជាស្ពានមួយជួយឱ្យមានសាមគ្គីជាតិ និងជាចលករនាំឱ្យកីឡាជាតិយើង កាន់តែមានការរីកចម្រើនបន្តបន្ទាប់”។

ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញជាអធិបតីនៅក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ U19 ពានរង្វាន់ឯកឧត្តម ស សុខា ខេត្តព្រៃវែង ឆ្នាំ២០២៣ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅកីឡដ្ឋានបាល់ទាត់ខេត្តព្រៃវែង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានរម្លឹកជូនអង្គពិធីទាំងមូលដែរថា បើគ្មានសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេស គ្មាននយោបាយដឹកនាំប្រទេសច្បាស់លាស់នោះ យើងមិនមានពេលជួបជុំគ្នា ហើយក៏មិនមានឱកាសបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដូចថ្ងៃនេះដែរ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានស្នើដល់អង្គពិធីទាំងមូល ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ចូលរួមអបអរសាទររាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំផ្សេងទៀត ក្នុងការរួមគ្នាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កន្លងទៅថ្មីៗនេះ ដោយជោគជ័យ និងត្រូវបានទទួលស្គាល់ជាសាកលពីសហព័ន្ធកីឡាតំបន់ សហព័ន្ធទ្វីប និងគណៈកម្មាធិការអូឡាំពិកអន្តជាតិ ព្រមទាំងបានផ្តល់ជូននូវគ្រឿងឥស្សរិយយសដល់ប្រមុខរាជរដ្ឋាភិបាលយើង ក្នុងឱកាសពិធីបើកស៊ីហ្គេមផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ឯកឧត្តម ស សុខា ខេត្តព្រៃវែង ឆ្នាំ២០២៣ នេះ រៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ដែលមានឯកឧត្តមបណ្ឌិត ងិន បាណាល់ ជាប្រធាន និងដោយមានការចូលរួមប្រកួតពីសំណាក់សិស្សានុសិស្ស យុវជន ទាំង ១៣ស្រុក ក្រុង នៃខេត្តព្រៃវែង៕

                                        

                                       

                                       

ខេត្តព្រះសីហនុទទួលបានទុនវិនិយោគប្រមាណ២០៥ លានដុល្លារសម្រាប់គម្រោងវិនិយោគចំនួន១៨

 ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំលើកទី ១៥ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី កាលពីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

អង្គប្រជុំបានពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលសម្រេចបន្តអនុវត្ត រហូតដល់ដំណាច់ឆ្នាំ ២០២៥។ នេះបើតាមការចេញផ្សាយរបស់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ប្រភពដដែលបានឱ្យដឹងថា ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន១៨ ក្នុងនោះមានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន៥ គម្រោងថ្មីចំនួន១៣ ដោយគម្រោងទាំងនេះមានទុនវិនិយោគប៉ាន់ស្មានសរុប ២០៥ លានដុល្លារអាមេរិក ដែលនឹងអាចផ្តល់ឱកាសការងារប្រមាណ ២ ៩១៦ កន្លែង ដូចជា រោងចក្រស្ល និងកែច្នៃលោហធាតុ រោងចក្រកែច្នៃកាកសំណល់ រោងចក្រផលិតផលិតផលធ្វើពីក្រដាស អគារការិយាល័យ អគារស្នាក់នៅរួមសណ្ឋាគារ និងស្ថានីយទូរទស្សន៍។ តាមរបាយការណ៍ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៨៧ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ចំនួន ៦,៨៧៥ លានដុល្លារអាមេរិកគិតត្រឹមខែមេសា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្របសម្រួលផ្សេងៗដល់គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង គម្រោងថ្មីដែលពុំពាក់ព័ន្ធនឹងអគារជាប់គាំង គម្រោងពង្រីក និងគម្រោងមានស្រាប់ ដែលត្រូវស្នើសុំ និងដំណើរការអនុវត្តគម្រោង ក្នុងឆ្នាំ២០២៥ ក្នុងខេត្តព្រះសីហនុ ទោះបីគម្រោងនោះជាគម្រោងរបស់រូបវ័ន្តបុគ្គល ឬនីតិបុគ្គល និងទោះបីគម្រោងនោះតូច មធ្យម និង ធំ។

ជាងនេះទៅទៀត កម្មវិធីពិសេសនេះផ្តល់នូវការសម្រួលនីតិវិធី និងការលើកលែងកម្រៃសេវាសាធារណៈពាក់ព័ន្ធនឹងការស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រនានា សម្រាប់ការវិនិយោគក្នុងវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ អប់រំ សុខាភិបាល អចលនទ្រព្យ។ល។ ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិន រួសរាន់អញ្ជើញដាក់ពាក្យ ឬស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» សម្រាប់ឆ្នាំ ២០២៥៕





គ្រឿងឥស្សរិយយស និងប័ណ្ណសរសើរ ត្រូវបានបំពាក់និងប្រគល់ជូនមន្ត្រីរាជការក្រសួងបរិស្ថានដែលមានស្នាដៃក្នុងការបំពេញការងារ

 

គ្រឿងឥស្សរិយយស និងប័ណ្ណសរសើរ ត្រូវបានបំពាក់និងប្រគល់ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ដែលមានស្នាដៃក្នុងការបំពេញការងារសម្រាប់ឆ្នាំ២០២១ និង២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ ជាង៥០០នាក់ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន។


ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានកោតសរសើរនិងវាយតម្លៃខ្ពស់ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុបរិស្ថាន ក៏ដូចជាជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល និងឯកឧត្តមផ្ទាល់ បានទទួលស្គាល់នូវការលះបង់របស់បងប្អូនទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើររបស់កម្ពុជា ក្នុងការកសាង អភិវឌ្ឍន៍ និងស្តារឡើងវិញនូវសង្គមជាតិថ្មី បន្ទាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ 


ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា កិច្ចការងាររបស់មន្ត្រីរាជការក្រសួងបរិស្ថាន មិនត្រឹមតែការការពារ អភិរក្សធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមកសាងនូវសង្គមជាតិថ្មី ហើយកម្ពុជាត្រូវតែមានឯកភាពជាតិមួយ បើទោះបីជាបុគ្គលម្នាក់ៗមានគំនិតខុសគ្នាក៏ដោយ ប៉ុន្តែសម្រាប់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន គឺយើងត្រូវតាំងចិត្តខ្ពស់។


គួរបញ្ជាក់ឱ្យដឹងថា ក្នុងឱកាសជាមួយគ្នានេះ ក៏មានកម្មវិធីប្រគល់រង្វាន់ ប័ណ្ណសរសើរ និងលិខិតសរសើរជូនដល់អង្គភាពជ័យលាភីក្នុងការប្រឡងប្រណាំងអង្គភាពគំរូ និងប្រគល់ពានរង្វាន់និងប័ណ្ណសរសើរជូនដល់បេក្ខជនជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងសិល្បៈថ្នាក់ជាតិ ថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្តីពីអូហ្សូនចំពោះបរិយាកាស ឆ្នាំ២០២២ ផងដែរ។


គួររម្លឹកឱ្យដឹងថា គ្រឿងឥស្សរិយយសឆ្នាំ២០២១និងឆ្នាំ២០២២ មានចំនួនសរុប ៥៩៦រូប និងប័ណ្ណសរសើរ សរុប ១០១៨រូប សម្រាប់បំពាក់ និងផ្តល់ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត រួមបញ្ចូលបុគ្គលិកផ្នែកសន្តិសុខ អនាម័យ អគ្គិសនី និងថែសួន ដែលបានខិតខំបំពេញការងារ និងមានស្នាដៃល្អប្រសើរ ក្នុងនោះរួមមាន៖ មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន២០រូប, មេដាយសុវត្ថារាថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន១១រូប, មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេនា ចំនួន១៥រូប, មេដាយសុវត្ថារាថ្នាក់មហាសេនា ចំនួន៥រូប, មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបឌិន្ទ ចំនួន៦រូប, មេដាយសុវត្ថារាថ្នាក់ធិបឌិន្ទ ចំនួន១៤រូប, មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់សេនា ចំនួន១៥រូប, មេដាយសុវត្ថារាថ្នាក់សេនា ចំនួន២៦រូប, មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់អស្សឬទិ្ធ ចំនួន៤រូប, មេដាយសុវត្ថារាថ្នាក់អស្សឬទ្ធិ ចំនួន៦៧រូប, មេដាយមាសការងារ ចំនួន៦២រូប, មេដាយប្រាក់ការងារ ចំនួន៨៨រូប និងមេដាយសំរឹទ្ធិ ចំនួន២៦២រូប៕