ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 098414031/ 0765555419

Sunday, November 30, 2025

អ្នកសេដ្ឋកិច្ចក្រៅប្រពន្ធ័ រាប់ពាន់នាក់ បានចូលរួមយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តកណ្តាល..

 

ពិធីនេះបានធ្វើឡើង នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា នៅបរិវេនសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យា សាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ និងជាប្រធានគណៈកម្មការសម្របសម្រួល ទៅលើកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) និងវត្តមាន ឯកអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល។

បើតាមឧកញ៉ា សាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព សមាជិកគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាប្រធានសមាគម សហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងក្នុងនាមសមាជិកគណៈកម្មាធិការ សម្រប សម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្នាក់ដឹក នាំក្រុមប្រឹក្សាភិបាល គណៈ កម្មការប្រតិបត្តិ សមាជិក សមាជិកា និងអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ដែលជា សហគ្រាសធុនមីក្រូ កម្មករ- និយោជិត និងបុគ្គល ស្វ័យនិយោជន៍ . ថាខេត្តកណ្តាល គឺជាខេត្ត-ក្រុងទី៧ នៃយុទ្ធនាការផ្សព្វផ្សាយ ការចុះឈ្មោះតាមថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋ កិច្ចក្រៅប្រព័ន្ធ  ដែលលើកទី១ នៅរាជធានីភ្នំពេញ។ លើកទី២ នៅខេត្តបាត់ដំបង។ លើកទី៣ នៅខេត្តសៀមរាប លើកទី៤ នៅខេត្តកំពង់ស្ពឺ , លើកទី៥ នៅខេត្តកំពង់ធំ  លើកទី៦ នៅខេត្តតាកែវ និងលើកទី៧ នៅខេត្តកណ្តាលនេះ។

បើតាមឧកញ៉ា សាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព សម្រាប់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះដែរ  សមាគមបានជួយសម្រប សម្រួលការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធតាមថ្នាលឌីជីថល ជូន សហ គ្រាសធុនមីក្រូ កម្មករ-និយោជិត និងបុគ្គលស្វ័យនិយោជន៍ នៅតាមរាជធានី-ខេត្ត។ ក្នុងន័យនេះបណ្ឌិត ឡី សុភាព បានអំពាវនាវ បងប្អូនទាំងអស់គ្នា ចូលរួមចុះឈ្មោះ និងផ្សព្វផ្សាយ បន្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យបានចុះ ឈ្មោះតាមរយៈថ្នាលឌីជីថលចុះ ឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានច្រើនឡើង។ សំរាប់ក្រុមគោលដៅសម្រាប់ការចុះឈ្មោះនេះ រួមមានសហគ្រាសធុនមីក្រូ កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ កម្មករ-និយោជិតម្តងម្កាល និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬ ការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ឯកឧត្តមរដ្ឋមន្ត្រី  ហែម វណ្ណឌី
បានពន្យល់អំពីអត្ថប្រយោជន៍នៃការចុះឈ្មោះ ដែលរួមមានដូចជា ការទទួលបានអត្តសញ្ញាណច្បាស់លាស់ លទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ អត្ថប្រយោជន៍ របបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញ សេវាគាំពារសង្គមការលើកលែងកាតព្វកិច្ចពន្ធនិងការអនុគ្រោះពន្ធជាដើម។ 

ទន្ទឹមនឹងនោះ អត្ថប្រយោជន៍ថ្មីៗ ត្រូវបានបន្តរៀបចំជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ  ដូចជាការធានារ៉ាប់រងអាយុជីវិតសម្រាប់គ្រោះថ្នាក់បុគ្គលជាក្រុម ពីក្រុមហ៊ុន មែនញ៉ូឡាយ (Manulife), បណ្ណជំនួយថវិកា ចំនួន១លានរៀល ពីមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី“តេជោ” សម្រាប់សហគ្រាសធុនមីក្រូ ចាប់យកដំណោះស្រាយ ការបណ្តុះបណ្តាល និងការប្រឹក្សាផ្នែកឌីជីថលសម្រាប់អាជីវកម្ម។ ជាមួយនេះ មូលនិធិអភិវឌ្ឍន៍ជំនាញក៏កំពុងរៀបចំកញ្ចប់អត្ថប្រយោជន៍ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនឹងត្រូវប្រកាសនៅពេលខាងមុខផងដែរ៕


 





















 


No comments:

Post a Comment