ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 098414031/ 0765555419

Thursday, June 25, 2026

ថវិកាចំនួន២២.០០០.០០០ (ម្ភៃពីរលាន) រៀលត្រូវបាននាំយកចូលរួមឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជាដោយរុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់



ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៦

ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននាំយកថវិកាដែលប្រមូលបានពីការចូលរួមបរិច្ចាគរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ នៃក្រសួង ព្រមទាំងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ-ខេត្ត ដើម្បីចូលរួមឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា។

ថវិកាដែលបានបរិច្ចាគមានចំនួនសរុប ២២.០០០.០០០ (ម្ភៃពីរលាន) រៀល។

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

#MLMUPC. #កអក










ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានធ្វេីបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងតាមរចនាសម្ព័ន្ធរបស់ខ្លួន


នាថ្ងៃ​ទី​២៣-២៤ ខែ​មិថុនា ឆ្នាំ​២០២៦

ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងតាមរចនាសម្ព័ន្ធរបស់ខ្លួន​នៅទីស្តីការក្រសួង ។ 

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

#MLMUPC #កអក

















Monday, June 22, 2026

ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប



នាថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៦

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តឹករ៉េត សំរេច បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប ដើម្បីតាមដាននូវវឌ្ឍនភាពការងារ ស្តាប់នូវបញ្ហាប្រឈម និងសំណូមពររបស់មន្ត្រីជំនាញ ក្នុងគោលបំណងប្រមូលធាតុចូល និងដើម្បីផ្តល់អនុសាសន៍ លើការដោះស្រាយនូវបញ្ហាប្រឈមនានា ក្នុងទិសដៅឈានទៅរកការបិទបញ្ចប់ការងារចុះបញ្ជីដីបង្ហើយនាពេលដ៏ខ្លីខាងមុខ។

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ

#គណៈកម្មការសុរិយោដី #អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទ

ដីធ្លី #សេវាគាប់ចិត្ត​ #កអក





Uploading: 261166 of 261166 bytes uploaded.




































Saturday, June 20, 2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំសហគមន៍ឥស្លាមនៅកម្ពុជា ក្រុមហ៊ុនស៊ូកាកូអ៊ីន និងសណ្ឋាគារភ្នំពេញ បានឯកភាពគ្នាលើការបើកតម្រាយផ្លូវពីផ្លូវR4 តភ្ជាប់ពីតំបន់បឹងកក់ មកមហាវិថីព្រះមុនីវង្សដើម្បីសម្រួលដល់ចរាចរណ៍ និងកាត់បន្ថយការកកស្ទះ។


នេះបើ​យោង​ទៅតាមកិច្ចពិភាក្សាអំពីការបើកផ្លូវR4 តភ្ជាប់ពីតំបន់បឹងកក់ មកមហាវិថីព្រះមុនីវង្ស​ នាថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ២០២៦នេះ


#នគរូបនីយកម្ម #ទីប្រជុំជន #ការរៀបចំក្រុង #អភិបាលកិច្ចទីក្រុង #ផែនការមេរៀបចំនិងអភិវឌ្ឍទីក្រុង #ផែនការកែលម្អទីក្រុងនិងទីប្រជុំជន #ភាពជាដៃគូនិងមូលនិធិ #ប្រព័ន្ធធ្វើដំណើរនិងចរាចរណ៍ #ប្រព័ន្ធដឹកជញ្ជូនសាធារណៈ #ភាពធន់របស់ទីក្រុង #ការរៀបចំផ្ទះ #ទឹកស្អាត_សំណល់_អនាម័យ #មធ្យោបាយធ្វើដំណើរ #កំណើនប្រកបដោយបរិយាប័ន្ននិងសមធម៌ #សុវត្ថិភាពនិងសន្តិសុខ #ការអប់រំ​ #កអក










Thursday, June 18, 2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រជុំពិនិត្យវឌ្ឍនភាពការកសាងហេដ្ឋារចនាសម្ព័ន្ធ និងពិគ្រោះយោបល់ប្រមូលធាតុចូលលើការងាររៀបចំនគរូបនីយកម្មក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដើម្បីជំរុញការបង្កើនខឿនសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋ។



នាថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២៦

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រជុំពិនិត្យវឌ្ឍនភាពការកសាងហេដ្ឋារចនាសម្ព័ន្ធ និងពិគ្រោះយោបល់ប្រមូលធាតុចូលលើការងាររៀបចំនគរូបនីយកម្មក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដើម្បីជំរុញការបង្កើនខឿនសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋ។

#នគរូបនីយកម្ម #ទីប្រជុំជន #ការរៀបចំក្រុង #អភិបាលកិច្ចទីក្រុង #ផែនការមេរៀបចំនិងអភិវឌ្ឍទីក្រុង #ផែនការកែលម្អទីក្រុងនិងទីប្រជុំជន #ភាពជាដៃគូនិងមូលនិធិ #ប្រព័ន្ធធ្វើដំណើរនិងចរាចរណ៍ #ភាពធន់របស់ទីក្រុង #ការរៀបចំផ្ទះ #ទឹកស្អាត_សំណល់_អនាម័យ