ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 098414031/ 0765555419

Wednesday, April 22, 2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាស​ជម្រាបជូន បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់អាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុង អគារអតីតផ្ទះសំណាក់ផ្សារកណ្តាល ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៤៨ កែងផ្លូវលេខ១៣ ភូមិ៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

អញ្ជើញចូលរួមធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋរស់នៅក្នុងអគារនេះ រយះពេល២ថ្ងៃ ទៅទីតាំងនិងពេលវេលាដូចខាងក្រោម៖

ទីតាំង៖ នៅអគារអតីតផ្ទះសំណាក់ផ្សារកណ្តាល ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៤៨ កែងផ្លូវលេខ១៣ ភូមិ៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ  

ពេលវេលា៖ ចាប់ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក ដល់វេលាម៉ោង ១៦:៣០នាទី

សូមបងប្អូនប្រជាពលរដ្ឋក្នុងទីតាំងខាងលើចូលរួមនិងផ្តល់ឯកសារពាក់ព័ន្ធដូចមានក្នុងសេចក្តីជូនដំណឹង។

#កចចការលំនៅឋាន#សំណង់មិនរៀបរយ#សំណង់អគារចាស់ទ្រុឌទ្រោម#លំនៅឋានតម្លៃសមរម្យ #ផទះសម្បែងសម្រាប់ប្រជាជនគ្រប់រូបនិងតជំនាន់ #បរជាជនគ្រប់រូបមានលំនៅឋានរស់នៅសមរម្យ #ទរនសុភមង្គល​ #កអក






































No comments:

Post a Comment