សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាជនភៀសសឹកចំនួន ២២០៥គ្រួសារ មកពីតាមបណ្តាខេត្តចំនួន៥ ដែលមកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។
នៅថ្ងៃ្ងទី១៧ ខែមករា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំ ភរិយាថ្នាក់ដឹកនាំ និងសប្បុរសជនជាច្រើនរូប បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខដោយផ្ទាល់ជាលើកទី៣ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹកចំនួន ២២០៥គ្រួសារ (ស្មើនឹង ៦.៧៤៦នាក់) ដែលមកស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាពចំនួន១៣ និងនៅតាមផ្ទះសាច់ញាតិ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងនោះមានមកពីខេត្តឧត្តរមានជ័យចំនួន ១៩១៧គ្រួសារ, បន្ទាយមានជ័យ ១៧៤គ្រួសារ, បាត់ដំបង ១៨គ្រួសារ, ប៉ៃលិន ៤គ្រួសារ និងព្រះវិហារ ១គ្រួសារផងដែរ។ ពិធីជួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅនៅ មណ្ឌលសុវត្ថិភាពក្នុងភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប៕

No comments:
Post a Comment